រំលែកទុក្ខ!! អ្នកជំងឺកូវីដស្លាប់ បីនាក់ ម្នាក់ទើបមកពីភ្នំពេញនៅម្តុំស្ទឹងមានជ័យ មកដល់ផ្ទះពេលថ្ងៃត្រង់ ស្លាប់នៅពេលល្ងាច ដោយសារ... - Globaljournal24h

រំលែកទុក្ខ!! អ្នកជំងឺកូវីដស្លាប់ បីនាក់ ម្នាក់ទើបមកពីភ្នំពេញនៅម្តុំស្ទឹងមានជ័យ មកដល់ផ្ទះពេលថ្ងៃត្រង់ ស្លាប់នៅពេលល្ងាច ដោយសារ…

~

រដ្ឋបាលខេត្តតាកែវនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ នេះ បានប្រកាសមានករណីស្លាប់លើបុរស-ស្ត្រី ជនជាតិខ្មែរបីនាក់ដោយជំងឺកូវីដ-១៩ ជាពលរដ្ឋរស់ស្រុកសំរោង និងស្រុកព្រៃកប្បាស។

~

រដ្ឋបាលខេត្តបានបញ្ជាក់ថា អ្នកជំងឺទី១ មានឈ្មោះ សែម ពៅ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ​អ្នក​លក់ដូរ រស់នៅភូមិដើមធ្លក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។ ជនរងគ្រោះបានចូលមក​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យបង្អែកស្រុកបាទី នៅថ្ងៃទី១២ ខែមិថុនា វេលា​ម៉ោង​១៧និង០០នាទី ក្នុង​ស្ថានភាព​ក្អក ហត់ ឈឺក្បាល។

~

ដោយស្ថានភាពអ្នជំងឺមានការវិវត្តន៍​កាន់​តែ​ធ្ងន់ធ្ងរ អ្នកជំងឺបាន​ស្លាប់​បាត់​បង់​ជីវិតនៅថ្ងៃទី១៧ ខែមិថុនា វេលាម៉ោង៥និង០០នាទីព្រឹក។

~

អ្នកជំងឺទី២ មានឈ្មោះ ប្រាក់ សារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមេផ្ទះ រស់នៅភូមិត្រពាំងចំបក់ ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ​ បានចូលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទី កាលពីថ្ងៃទី១៤ ខែមិថុនា វេលាម៉ោង១១និង០០នាទី ក្នុងស្ថានភាពស្លេកស្លាំង ហត់ខ្លាំង ថប់ទ្រូង ស្វាយបបូរមាត់ និងក្ដោខ្លួន។

~

ដោយស្ថានភាពអ្នកជំងឺមានការវិវត្តន៍កាន់តែធ្ងន់ធ្ងរឡើង អ្នកជំងឺបាន​ស្លាប់​នៅវេលាម៉ោង២និង០០នាទី ទាបភ្លឺ ថ្ងៃទី១៧ ខែមិថុនា នេះ ទោះបីមានការជួយសង្គ្រោះយ៉ាង​យក​ចិត្ត​ទុក​ដាក់ពីក្រុមគ្រូពេទ្យយ៉ាងណាក៏ដោយ។

~

អ្នកជំងឺទី៣ មានឈ្មោះ តាំង សម្បត្តិ អាយុ ៥៨ឆ្នាំ មានអាសយដ្ឋាន ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គាត់បានមកស្រុកកំណើត នៅភូមិអន្លុងមាស ឃុំព្រៃល្វា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

~

បុរសខាងលើនេះបានមកដល់ផ្ទះរបស់គាត់ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១២ៈ០០នាទី ថ្ងៃត្រង់។ រហូតដល់ម៉ោង ១៦ៈនាទីរសៀល គាត់មានស្ថានភាពក្តៅ ដង្ហក់ខ្លាំង មិនអាចទៅមន្ទីរពេទ្យបាន ក្រុមគ្រូពេទ្យបង្អែកស្រុកព្រៃកប្បាស បានចុះជួយសង្គ្រោះបន្ទាន់ តាមការផ្តល់ព័ត៌មានពីអាជ្ញាធរឃុំ។ ក្រុមគ្រូពេទ្យបានជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសបន្ទាន់ និងគ្រប់មធ្យោបាយ ក៏នៅតែមិនអាចសង្គ្រោះបាន គាត់ក៏ស្លាប់បាត់បង់ជីវិតនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៧ៈ៥០នាទីល្ងាច។

~

ក្រុមគ្រូពេទ្យបានសន្និដ្ឋានថា អ្នកជំងឺទាំង បីនាក់ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើម​ធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាង ដោយសារវីរុសកូវីដ-១៩៕

~

អត្ថបទ ៖ សុខុម

Add a Comment

Your email address will not be published. Required fields are marked *