ដំណឹងក្តៅៗ!! អតីតឧបនាយករដ្ឋមន្ត្រីម្នាក់ កំពុងជាប់ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ ជាមួយកីឡាការនីតេនីស... - Globaljournal24h

ដំណឹងក្តៅៗ!! អតីតឧបនាយករដ្ឋមន្ត្រីម្នាក់ កំពុងជាប់ពាក់ព័ន្ធ​ក្នុង​រឿងអាស្រូវ​ផ្លូវភេទ ជាមួយកីឡាការនីតេនីស…

កីឡាការនីតេនីសចិនដ៏ល្បី ឈ្មោះ Peng Shuai បានសរសេរបង្ហោះ លើបណ្តាញ​ Weibo ដោយ​បាន​អះអាងថា នាងត្រូវបាន​លោក ចាង កៅលី​ (Zhang Gaoli)​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អតីតឧបនាយករដ្ឋមន្ត្រីចិន បង្ខំឲ្យ​រួម​ភេទកាលពី៣ឆ្នាំមុន ហើយបន្ទាប់មក​បានយកនាង ធ្វើជា​ស្រីកំណាន់ រហូតទាល់តែមានការឈ្លោះប្រកែកគ្នា កាលពីសប្តាហ៍មុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅក្នុងសារដ៏វែងរបស់កីឡាការនីរូបនេះ នាងបានរៀបរាប់ថា នាងមានការភ័យខ្លាចជាទីបំផុត ដោយ​មិនអាចប្រកែកនឹងការចាប់បង្ខំបាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នាងបានអះអាងទៀតថា ភរិយារបស់​លោក ចាង កៅលី ក៏បាន​ដឹងរឿងនេះដែរ ដោយ​គាត់គឺជាអ្នកចាំយាម នៅខាងក្រៅបន្ទប់សណ្ឋាគារ ផ្ទាល់តែម្តង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណា នាងលើកឡើងថា នាងគ្មានភស្តុតាងអ្វីមក​បញ្ជាក់ លើសំណេរចោទប្រកាន់នេះទេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យោងតាមទិន្នន័យរបស់បណ្តាញសង្គម Weibo សាររបស់កីឡាការនី Peng Shuai ដែលបាន​បង្ហោះកាលពីថ្ងៃអង្គារកន្លងទៅ ត្រូវបានគេ​មើល ចំនួនជាង​១សែនដង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តែយ៉ាងណាទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP មិនអាចទទួល​បាន​ការបញ្ជាក់ថា ពីកីឡាការនី Peng Shuai ថាពិតជាបាន​សរសេរ​សារនេះទេ។ រូបនាងព្រមទាំងក្រុមគ្រួសារ បានបដិសេធមិនឆ្លើយអ្វីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែក​លោក ចាង កៅលី​​ ក៏មិនបានធ្វើអត្ថាធិប្បាយ​អ្វីជាសាធារណៈដែរ រហូតមកទល់ពេលនេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ដោយឡែក គេសង្កេតឃើញថា សារចោទប្រកាន់របស់កីឡាការនី Peng Shuai ត្រូវបាន​អាជ្ញាធរចិន បញ្ជាឲ្យ​បណ្តាញ​ Weibo បិទខ្ទប់លែងឲ្យឃើញ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅថ្ងៃព្រហស្បតិ៍ទី៤​វិច្ឆិកានេះ ការវាយអក្សររកឈ្មោះ Peng Shuai និង ចាង កៅលី នៅលើ បណ្តាញ Weibo ក៏ដូចជា​ទំព័រ Baidu គឺមិនចេញជាលទ្ធអ្វីទាំងអស់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គួរបញ្ជាក់ថា នាង Peng Shuai បច្ចុប្បន្នអាយុ៣៥ឆ្នាំ គឺជាកីឡាការនីតេនីសចិន ដ៏ល្បីនៅលើឆាកអន្តរជាតិ ដោយនាង​​ធ្លាប់បាន​ឈ្នះពានរង្វាន់ Roland-Garros ឆ្នាំ២០១៤។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំណែកលោក ចាង កៅលី បច្ចុប្បន្ន អាយុ៧៥ឆ្នាំ ធ្លាប់ជាសមាជិកអចិន្ត្រៃយ៍ម្នាក់ ក្នុងចំណោម​៧នាក់ នៃ​ការិយាល័យ​នយោបាយ គណបក្សកុម្មុយនីស្តចិន រហូតដល់ឆ្នាំ​២០១៨។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកធ្លាប់ត្រូវបានគេចាត់ទុកថា ជាអ្នកនយោបាយ​ក្នុងចំណោម​មនុស្ស​ ដែល​មានឥទ្ធិពល​កំពូល​បំផុតនៅចិន៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Add a Comment

Your email address will not be published. Required fields are marked *