មិនគួរឲ្យជឿ!! គ្រាន់តែថ្លៃសំបុត្រយន្តហោះកម្ពុជា-ចិន ធ្លាប់ពី ៤-៥រយដុល្លារ ឥលូវហក់ឡើងដល់... - Globaljournal24h

មិនគួរឲ្យជឿ!! គ្រាន់តែថ្លៃសំបុត្រយន្តហោះកម្ពុជា-ចិន ធ្លាប់ពី ៤-៥រយដុល្លារ ឥលូវហក់ឡើងដល់…

សឹងមិនគួរឲ្យជឿ! បច្ចុប្បន្ន ការធ្វើដំណើរតែ១ជើង (One-Way) ពីកម្ពុជាទៅចិន ឬពីចិនមកកម្ពុជា ភ្ញៀវម្នាក់ ត្រូវចំណាយប្រាក់លើសំបុត្រយន្តហោះដល់៥ពាន់ដុល្លារ ឬអាចដល់៧-៨ពាន់ដុល្លារហើយបើធ្វើដំណើរទៅមក (Round-Way) រវាងប្រទេសទាំង២នេះ គេ ត្រូវចំណាយប្រាក់ដល់ទៅជាង១ម៉ឺនដុល្លារ។ ពីមុន ការធ្វើដំណើរ១ជើងរវាងកម្ពុជា-ចិនត្រូវចំណាយប្រាក់លើសំបុត្រយន្តហោះ មិនដល់១ពាន់ដុល្លារនោះទេ គឺត្រឹមតែ៤-៥រយដុល្លារប៉ុណ្ណោះ ឬអាចក្រោម៤-៥រយដុល្លារ ក៏មាន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ លោក ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល មានប្រសាសន៍ថា ការឡើងថ្លៃសំបុត្រយន្តហោះកម្ពុជា-ចិន រហូតដល់៧-៨ពាន់ដុល្លារនេះ មិនមែនទើបនឹងកើតឡើងក្នុងអំឡុងខែតុលា ឬខែវិច្ឆិកា ឆ្នាំ២០២១នេះទេ គឺតាំងពីប៉ុន្មានខែមុនមកម្ល៉េះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក លើកឡើងថា ធ្វើដំណើរ១ជើងទៅចិន ត្រូវចំណាយប្រាក់លើសំបុត្រយន្តហោះអស់ច្រើនជាងធ្វើដំណើរទៅអាម៉េរិកដល់ទៅ១០ដង។ មូលហេតុធំ ដែលធ្វើឲ្យតម្លៃសំបុត្រយន្តហោះពីកម្ពុជាទៅចិន ពីចិនមកកម្ពុជា ឡើងថ្លៃមិនធ្លាប់មានបែបនេះ គឺដោយសារមិនសូវមានជើងហោះហើរ និងមិនសូវមានភ្ញៀវជិះ។ លោក ស៊ីន ចាន់សិរីវុត្ថា ប្រាប់ថា ពីមុន មានក្រុមហ៊ុនហោះហើរ៣-៤ ដែលហោះហើរពីកម្ពុជាទៅចិន និងពីចិនមកកម្ពុជា ប៉ុន្តែ បច្ចុប្បន្ន នៅសល់ក្រុមហ៊ុនហោះហើរតែ១ប៉ុណ្ណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្តថា ក្រុមហ៊ុនហោះហើរផ្សេងទៀត ត្រូវចិន បិទឈប់ឲ្យមានការហោះហើរចេញចូល ដោយសាររកឃើញអ្នកដំណើរផ្ទុកជំងឺកូវីដ-១៩។ លោក បញ្ជាក់ថា ចិន រឹតបន្តឹងខ្លាំងណាស់ ក្នុងការធ្វើដំណើរចេញចូលប្រទេសខ្លួន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក បន្ថែមថា ដោយសារមានក្រុមហ៊ុនហោះហើរតែ១ ហើយថែមទាំងមិនសូវមានភ្ញៀវជិះទៀតនោះ ទើបធ្វើឲ្យតម្លៃសំបុត្រយន្តហោះពីកម្ពុជាទៅចិន ពីចិនមកកម្ពុជា ត្រូវដំឡើងថ្លៃ ដើម្បីកុំឲ្យខាត។ លោក អះអាងថា ពីមុន ការហោះហើរ១ជើង អាចមានភ្ញៀវដល់១រយនាក់ ខណៈបច្ចុប្បន្ន ធ្លាក់មកនៅត្រឹម១០នាក់ក៏សឹងនឹងមិនមានផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅពីកម្ពុជា-ចិន សំបុត្រយន្តហោះពីកម្ពុជាទៅថៃ ពីថៃមកកម្ពុជា ក៏ឡើងថ្លៃដែរ។ បើតាមលោក ស៊ីន ចាន់សិរីវុត្ថា ការធ្វើដំណើរតែ១ជើងពីរាជធានីភ្នំពេញ ទៅទីក្រុងបាងកក ឬពីទីក្រុងបាងកក មករាជធានីភ្នំពេញ ត្រូវចំណាយប្រាក់ពី៣-៤រយដុល្លារ ខណៈពីមុន ត្រូវចំណាយតែជាង១រយដុល្លារ។
ប៉ុន្តែ លោក ប្រាប់ថា សំបុត្រយន្តហោះទៅមករវាងកម្ពុជា-ថៃ បានថយចុះបន្តិចវិញហើយ គឺនៅត្រឹម២-៣រយដុល្លារសម្រាប់ការធ្វើដំណើរ១ជើង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សម្រាប់ការធ្វើដំណើរទៅមករវាងកម្ពុជា-ចិន និងការធ្វើដំណើរទៅមករវាងកម្ពុជា-ថៃ ដែលត្រូវចំណាយប្រាក់ដ៏ច្រើនបែបនេះទៅលើសំបុត្រយន្តហោះ ត្រូវលោក ស៊ីន ចាន់សិរីវុត្ថា ចាត់ទុក ថាជាប្រវត្តិសាស្រ្ត ដែលមិនធ្លាប់មាន។ លោក ថ្លែងថា៖«យើង មើលផ្លូវ២ ដែលកំពុងដាក់លក់រាល់ថ្ងៃហ្នឹង ដល់កហើយ ក្នុងប្រវត្តិសាស្រ្តដឹកជញ្ជូន [តាមអាកាស] អត់ដែលមានតម្លៃថ្លៃដល់ហ្នឹងទេ»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ចំពោះសំបុត្រយន្តហោះពីកម្ពុជាទៅសិង្ហបុរី ឬពីសិង្ហបុរីមកកម្ពុជា គឺមិនសូវឡើងថ្លៃឡើយ ដោយឡើងតែប្រមាណ១០ដុល្លារ ទៅ២០ដុល្លារ។ នេះបើតាមលោក ស៊ីន ចាន់សិរីវុត្ថា ដដែល។ ដោយឡែក ជើងហោះហើររវាងកម្ពុជាជាមួយប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ាន នៅមិនទាន់មានឡើងវិញនោះទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ផ្នែកតាមព័ត៌មានពីលោក ស៊ីន ចាន់សិរីវុត្ថា សំបុត្រយន្តហោះទៅមកប្រទេសផ្សេងទៀត ក្រៅពីចិន និងក្រៅពីប្រទេសក្នុងតំបន់អាស៊ាន មានការឡើងថ្លៃតិចតួច។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលរូបនេះ មើលឃើញថា សំបុត្រយន្តហោះឡើងថ្លៃខ្លាំង គឺជារបាំងមួយ សម្រាប់អ្នកទេសចរ ដែលចង់ធ្វើដំណើរមកកម្ពុជា។ យ៉ាងណា លោក យល់ថា នៅពេលមានជើងហោះហើរច្រើន និងមានការប្រកួតប្រជែងឡើងវិញនោះ តម្លៃសំបុត្រយន្តហោះ នឹងធ្លាក់ចុះដោយខ្លួនឯង៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភព៖ ថ្មីៗ

Add a Comment

Your email address will not be published. Required fields are marked *