ទ្រាំលែងបាន គឹម លីហ្សា បង្ហោះសារចំៗថាស្វាមី ចំណាប់តែរឿងដើរផឹកស៊ី

ទ្រាំលែងបាន គឹម លីហ្សា បង្ហោះសារចំៗថាស្វាមី ចំណាប់តែរឿងដើរផឹកស៊ី

អតីតតារាម្ដែងសាច់សខ្ចី អ្នកនាង គឹម លីហ្សា ក្រោយពីបានរៀបការជាមួយស្វាមី នាងក៏បានចេញទៅរស់នៅប្រទេសអូស្ត្រាលី និង ទទួលបានចំណងដៃកូនប្រុសពីររូបនៅក្នុងគ្រួសារ។ ក្រោយពីរស់នៅបានមួយរយៈក្នុងប្រទេសអូស្ត្រាលីរួចមក នាង និង ស្វាមីក៏នាំគ្នាត្រលប់មករកស៊ីបើកជំនួញនៅស្រុកខ្មែរវិញ។



ស្របពេលមុខជំនួញកំពុងតែដើរទៅមុខហើយ បើក្រឡេកទៅមើលពីជីវិតគូរបស់នាងវិញ មហាជនសង្កេតឃើញថា អតីតតារាស្រីរូបនេះតែងតែបញ្ចេញសារជាញឹកញាប់នៅក្នុងបណ្ដាញសង្គមរៀបរ៉ាប់នូវរឿងរ៉ាវជីវិតគូរបស់នាង ដែលកំពុងតែរស់នៅមិនចុះសម្រុងនឹងគ្នា ហើយកាលពីពេលកន្លងទៅ គឹម លីហ្សា ក៏ធ្លាប់បានប្រកាសក្ដែងៗជាសាធារណៈថា ខ្លួនចង់លែងប្ដី ធ្វើឱ្យមានការភ្ញាក់ផ្អើលដល់មហាជន។



ក្រោយពីមានស្ងប់ស្ងាត់មួយរយៈ ពេលនេះផងដែរ អ្នកនាង គឹម លីហ្សា ក៏បានបង្ហោះសាម្ដងទៀតដែលក្នុងន័យសារនេះ អ្នកនាងក៏បានបញ្ចេញពីអត្តចរិតប្ដីរបស់នាងដែលចូលចិត្តដើរលេងផឹកស៊ីរាល់ថ្ងៃ មិនអាណិតនាងដែលខិតខំរកស៊ីរហូតគ្មានពេលសម្រាកសោះឡើយ ។ តាមរយៈអត្ថន័យក្នុងសារនោះ តារាស្រីរូបនេះបានសរសេររៀបរាប់ថា៖



«ល្អណាស់ យេីងប្រឹងរកពេលសម្រាកគ្មាន គេវិញហត់ណាស់តែមានពេលផឹកសុីរាល់ល្ងាចចំណាប់ណាស់ប្តី ខ្ញុំសុំឱ្យមេដៃប្តីខាងផឹក ខ្ញុំអស់ទ្រាំជាមួយលោក
ប្តីឯងទៀតហេីយ ព្រោះលោកឯងហួសពេក»៕









ប្រភព៖ popular.com.kh

Add a Comment

Your email address will not be published. Required fields are marked *