រឿងរ៉ាវវា.យស្រីស្អាត Bee Yinna ជ​នប​ង្កប្រុស ចូលខ្លួនបំភ្លឺហើយ តែភាគីទាំងពីរ​ មិនឯកភាពគ្នាឡេីយ!​

រឿងរ៉ាវវា.យស្រីស្អាត Bee Yinna ជ​នប​ង្កប្រុស ចូលខ្លួនបំភ្លឺហើយ តែភាគីទាំងពីរ​ មិនឯកភាពគ្នាឡេីយ!​

កាលពីថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២១ ទើបកន្លងផុតទៅប៉ុន្មានថ្ងៃនេះ មហាជនជាច្រើន ពិតជាបានជ្រាបរួចមកហើយ ក្រោយនារីរ​ង​គ្រោះម្នាក់ មានឈ្មោះក្នុងហ្វេសប៊ុក Bee Yinna បានជួបហេតុការណ៍ នឹកស្មានមិនដល់មួយ ដែលត្រូវគេព្រួ​តវា​យ។



ម្ចាស់ហ្វេសប៊ុករូបនេះ បានបង្ហោះវីដេអូនៃសកម្មភាពដែលគេព្រួតវា​យ ហើយបញ្ជាក់បន្ថែមថា “ជិះតាមផ្លូវ វាជិះខុ​សស្តុបហេីយ ខ្ញុំស៊ីប្លេរ ខឹងខ្ញុំ ខល phone ហៅគ្នាប្រុសៗ ព្រួ​​តគ្នាវា​​យខ្ញុំ សូមចែករំលែក វីដេអូនេះផង”។



ចំណែកនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការឈ្មោះ “ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ” បានប្រាប់ឲ្យដឹងថា ជ​​​ន​ប​​​ង្កឈ្មោះ មាស​ សីហា​ បានចូលខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក តាមការកោះហៅរបស់សមត្ថកិច្ច​ ដើម្បីធ្វើការបំភ្លឺ​ ប៉ុន្តែជ​​ន​​ប​ង្កជាស្ត្រី ឈ្មោះ ជាតិ ចំរ៉ុង មិនបានចូលខ្លួនមកដោយផ្ទាល់នោះទេ ដោយបានឲ្យមេធាវីជាតំណាង ដោយគាត់ផ្ទាល់កំ​ពុងស​ម្រា​កព្យាបាលនៅមន្ទីរពេទ្យ​។



ហ្វេសប៊ុក ស្នងការ បន្ថែមទៀតថា បន្ទាប់ពីមានការជួ​ប​ចរ​ចារគ្នា អស់ពេលជាច្រេីនម៉ោង នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ ទាំងភាគីជ​ន​រ​ងគ្រោះ​ និងភា​គី​ប​ង្កអំ​ពេីហិ​ង្សា​ មិនបានឈានដល់ចុះណុចព្រមព្រៀង​ ឬឯកភាព​ សម្របសម្រួលគ្នាឡេីយ​ ដូច្នេះសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ បានរៀបចំសំណុំឯកសារ ដេីម្បីបញ្ជូនទៅតុ​លាការ ដេីម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់​នៅថ្ងៃទី១០​ ខែកុម្ភ: ឆ្នាំ២០២១នេះ​។”៕
ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមអានសេចក្តីបកស្រាយបំភ្លឺ របស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ខាងក្រោមនេះ ៖









ប្រភព៖ khnewsposts.com

Add a Comment

Your email address will not be published. Required fields are marked *