សូមប្រយ័ត្ន!! ក្រៅពីរាជធានីភ្នំពេញ មានខេត្ត ២ផ្សេងទៀត កំពុងមានករណីឆ្លងកូវីដ-១៩ លើលពី ១០០នាក់ហើយ គឺ... - Globaljournal24h

សូមប្រយ័ត្ន!! ក្រៅពីរាជធានីភ្នំពេញ មានខេត្ត ២ផ្សេងទៀត កំពុងមានករណីឆ្លងកូវីដ-១៩ លើលពី ១០០នាក់ហើយ គឺ…

~

ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់ចំនួន ១០៥នាក់ថែមទៀត ក្នុងនោះសុទ្ធសឹងជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៨៨នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

~

ក្រសួងសុខាភិបាលបានបញ្ជាកថា ក្នុងចំណោមអ្នកជំងឺដែលឆ្លងកូវីដ១៩ ទាំង ១០៥នាក់ រួមមាន៖ ជនជាតិខ្មែរ ៣៥នាក់, ជនជាតិចិន ៥០នាក់, ជនជាតិវៀតណាម ១១នាក់, ជនជាតិថៃ ៨នាក់ និងជនជាតិម៉ាឡេស៊ីម្នាក់។ ចំណែកទីតាំងដែលបានរកឃើញរួមមាន៖ រាជធានីភ្នំពេញ ២៩នាក់, ខេត្តកណ្ដាល ៦៤នាក់, ខេត្តព្រះសីហនុ ៨នាក់, ខេត្តកោះកុង ៣នាក់ និងខេត្តព្រៃវែងម្នាក់។

~

ចំណែកអ្នកជាសះស្បើយទាំង ៨៨នាក់ គឺសុទ្ធសឹងជាអ្នកឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ដែលរួមមានជនជាតិចិន ៦៤នាក់ ជនជាតិខ្មែរ ៩នាក់ ជនជាតិវៀតណាម ១៣នាក់ ជនជាតិសិង្ហបុរីម្នាក់ និងជនជាតិកូរ៉េម្នាក់។

~

សូមជម្រាបថាគិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ១៤៣០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៨១៨នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៦០៩នាក់, ស្លាប់ដោយសារកូវីដ១៩ ម្នាក់ និង ២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕

~

*សូមអានរបាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC ដូចខាងក្រោម៖

~

*សូមអានសេចក្តីប្រកាសព័ត៌មានក្រសួងសុខាភិបាល ដូចខាងក្រោម៖

~



~



~


~


Add a Comment

Your email address will not be published. Required fields are marked *