January 2021 - Globaljournal24h

Month: January 2021

៧ ចំនុចជាឥរិយាបថមេដឹកនាំដែលគួរឱ្យគោរពបំផុត

ក្នុងនាមជាអ្នកដឹកនាំគុណសម្បត្ដិសំខាន់បំផុតមួយរបស់អ្នកគឺភាពវាងវៃខាងអារម្មណ៍របស់អ្នក។ ភាពវៃឆ្លាតអារម្មណ៍សំដៅទៅលើសមត្ថភាពរបស់អ្នកក្នុងការគ្រប់គ្រងអារម្មណ៍ខាងក្នុងនិងខាងក្រៅ។ ប្រសិនបើអ្នកមាន EQ ខ្ពស់អ្នកនឹងអាចស្គាល់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកហើយអាចគ្រប់គ្រងវាបាន។ អ្នកក៏អាចស្គាល់ពីអារម្មណ៍របស់អ្នកដទៃនិងឆ្លើយតបនឹងអារម្មណ៍ទាំងនោះតាមរបៀបដែលមានផលិតភាពនិងសុខភាពល្អជាងមុន។ នៅទីបំផុតអ្នកដឹកនាំ EQ ខ្ពស់អាចរក្សាទំនាក់ទំនងល្អប្រសើរជាមួយសមាជិកក្រុមរបស់ពួកគេគិតកាន់តែច្បាស់នៅក្នុងស្ថានភាពស្ត្រេស ឬអារម្មណ៍ហើយបង្កើតបានជាគំនិតប្រសើរសម្រាប់ការគ្រប់គ្រងបញ្ហាបុគ្គលិក។ អ្នកប្រហែលជាគិតថាភាពវាងវៃខាងអារម្មណ៍គឺជាគុណសម្បតិ្តដែលមានស្រាប់ដោយសារតែអត្តចរិតផ្ទាល់ខ្លួន។ ប៉ុន្តែដូចជាជំនាញណាមួយវាអាចត្រូវបានអភិវឌ្ឍដោយមានជំនួយពីទម្លាប់ល្អនិងការលះបង់។ ទាំងនេះគឺជាទម្លាប់សំខាន់ៗមួយចំនួនសម្រាប់ការអភិវឌ្ឍនិងកែលម្អបញ្ញាអារម្មណ៍របស់អ្នកក្នុងនាមជាអ្នកដឹកនាំ៖ ១. ការស្តាប់ នេះបង្ហាញពីសុជីវធម៌មួយ​របស់អ្នក ហើយរឹតតែសំខាន់បើអ្នកជាអ្នកដឹកនាំ ការស្តាប់អ្នកដទៃ និងអ្នកថ្នាក់ក្រោមដោយយកចិត្តទុកដាក់ដោយមិនចុចទូរស័ព្ទ ឫធ្វើកិច្ចការអ្វីមួយ វាបង្ហាញពីការឱ្យតំលៃមួយទៅកាន់អ្នកកំពុងនិយាយ។​​ ដោយអ្នកស្តាប់ក៏មិនត្រឹមតែរង់ចាំនិយាយដែរ។ ផ្ទុយទៅវិញអ្នកកំពុងផ្តោតការយកចិត្តទុកដាក់ទាំងស្រុងរបស់អ្នកក្នុងការស្តាប់នូវអ្វីដែលអ្នកណាម្នាក់និយាយ។ នេះអនុញ្ញាតឱ្យអ្នកយល់កាន់តែច្បាស់អំពីហេតុផលនិងលើកទឹកចិត្តពួកគេ ដោយការស្តាប់សម្លេងរបស់ពួកគេ វាអាចជួយឱ្យពួកគេបកស្រាយអារម្មណ៍របស់ពួកគេ និងស្វែងរកដំណោះស្រាយដែលមានប្រយោជន៍សម្រាប់ពួកគេ។ ២.
Read More

​វិធី​​ ៧​ យ៉ាង​នេះ​ សាកល្បងបានថា​សង្សារ​អ្នក​ស្រលាញ់អ្នក​ស្មោះ​ឬ​អត់​

ពេល​មនុស្ស​ពីរ​នាក់​ស្រលាញ់​គ្នា​ ពួក​គេ​តែង​តែ​ចង់​ឲ្យ​ស្នេហា​នោះ​មាន​តែ​គេ​២​នាក់​ ហើយ​ស្រលាញ់​គ្នា​យ៉ាង​ជ្រាល​ជ្រៅ​។​ ប៉ុន្តែ​មនុស្ស​គ្រប់​គ្នា​មិន​មែន​សុទ្ធ​តែ​បាន​ស្នេហា​ដូច​ការ​គិត​ទេ​។​​ នៅ​ពេល​ដែល​អ្នក​ចាប់​ផ្ដើម​មាន​ស្នេហា​អ្នក​ប្រាកដ​ជា​ចង់​ដឹង​ថា​ តើ​វា​ជ្រាលជ្រៅ​ដល់​កម្រិត​ណា​? ទោះ​គេ​ប្រាប់​ថា​គេ​ស្រលាញ់​យើង​ តែ​មិន​​ប្រាកដ​ថា​គេ​ស្មោះ​ជា​មួយ​យើង​​ទេ។​បើ​សង្សារ​របស់​អ្នក​មិន​និយាយ​ថា​ស្រលាញ់​ អ្នក​អាច​ប្រើ​វិធី​ខាង​ក្រោម​នេះ​ដើម្បី​ដឹង​ពី​ចិត្ត​របស់​គេ​បាន​។ ១. បង្ហោះ​ status ដែល​មាន​បង្កប់​អត្ថន័យ​ក្នុង​ facebook សរសេរ​ពាក្យ​ប៉ុន្មាន​ឃ្លា​បង្ហោះ​ក្នុង​ facebook (ត្រូវ​ធ្វើ​ជា​សំដៅ​ដល់​នរណា​ម្នាក់)​ បើ​គេ​មាន​អារម្មណ៍​ថា​អ្នក​សរសេរ​ទាក់​ទង​ជា​មួយ​គេ​ គេ​នឹង​ cmt ឬ​ឆ្លើយ​តប​តាម​សារ​ហើយ​។​ តែ​មិន​គេ​មិន​ចូល​ចិត្ត​អ្នក​ខ្លាំង​ទេ​ គេ​នឹង​មិន​ខ្វល់​ពី​ status របស់​អ្នក​ទេ​។​ ២. សាក​ចិត្ត​គាត់ ធ្វើ​ជា​និយាយ​ច្រើន​​ជា​មួយ​បុរសឬនារី​ផ្សេង​រាល់​ថ្ងៃ​
Read More

ក្រោយអ្នកអានអត្ថបទនេះ អ្នកនឹងដឹងថាការនៅម្នាក់ឯងផ្តល់អត្ថប្រយោន៍ច្រើនបំផុត!

បើអ្នកកំពុងស្ថិតនៅម្នាក់ឯងក្នុងពេលដ៏លំបាកនេះ​​​​ សង្ឃឹមអត្ថបទនេះនឹងជួយអ្នកបាន។ ខ្ញុំចង់ប្រាប់អ្នកពីបទពិសោធន៍របស់ខ្ញុំពេលដែលខ្ញុំនៅម្នាក់ឯង ពេលដែលគ្មានមិនភក្តិ គ្មានគ្រួសារ។ សម្រង់ពាក្យមួយឃ្លាពិតជាបានជួយឱ្យខ្ញុំនោះគឺគេបាននិយាយថា “ជីវិតគឺ 10% ជារឿងរ៉ាវដែលកើតមកលើយើង ហើយ 90% ទៀតគឺជារបៀបដែលយើងឆ្លើយតបនឹងស្ថានភាពទាំងនោះ”។ ដូច្នេះហើយនៅក្នុងស្ថានភាពនេះ អ្នកអាចជ្រើសរើសនូវពេលវេលានេះ ដើម្បីធ្វើការសុំទោសចំពោះខ្លួនឯង ការសោកស្តាយ ហើយបើអាចអ្នកគួរកុំទាន់ធ្វើអ្វីទាំងអស់ ឬក៏អ្នកអាចជ្រើសរើសពេលវេលានេះធ្វើឱ្យអារម្មណ៍ខ្លួនឯងកាន់តែប្រសើរឡើង។ នៅពេលដែលខ្ញុំនៅម្នាក់ឯងខ្ញុំបានគិតត្រឡប់ទៅក្រោយ ហើយខ្ញុំបានដឹងថា នេះគឺជាពេលវេលាដែលខ្ញុំបានធ្វើឱប្រសើរឡើងបំផុតនៅក្នុងជីវិតរបស់ខ្ញុំ។ ការនៅម្នាក់ឯងគឺជាឱកាសមួយដែលអ្នកអាចកែលំអខ្លួនឯងនៅគ្រប់ផ្នែកនៃជីវិតរបស់អ្នក ដោយគ្មានអ្នកណាមករំខានអ្នកឡើយ ។ អ្នកមានពេលដើម្បីថែរក្សារាងកាយរបស់ខ្លួនឯង ដោយការធ្វើលំហាត់ប្រាណ ទទួលទានអាហារដែលល្អ ធ្វើសមាធិ
Read More

តើអ្នកដឹងទេថាការអានសៀវភៅមានអត្ថប្រយោជន៍ ១០ ចំនុចនេះ?

ការទទួលបាននូវចំណេះដឹង និងព័ត៌មាន នាពេលបច្ចុប្បន្ន មានច្រើនបែបយ៉ាង តែការអានសៀវភៅ នៅតែជាផ្នែកមួយក្នុងការផ្ដល់ចំណេះដឹង ដែលគ្មានអ្វីអាចមកជំនួសបានឡើយ ជាពិសេសការអានសៀវភៅ មិនត្រឹមតែផ្ដល់នូវចំណេះដឹង តែមួយមុខនោះទេ វាថែមទាំងផ្ដល់នូវអត្ថប្រយោជន៍ ១0 យ៉ាង ផ្សេងទៀតផងដែរ។ អ្នកចូលចិត្តអានសៀវភៅ និងអ្នកដែលមិនទាន់ចាប់ផ្ដើមអានសៀវភៅទាំងអស់ គួរតែមកចូលរួមពិព័រណ៍សៀវភៅធំបំផុត និងមិនធ្លាប់មានពីមុននៅកម្ពុជា ដែលនឹងរៀបចំធ្វើឡើងចាប់ពីថ្ងៃទី ៩ ខែមករា រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩ ព្រឹក ដល់ម៉ោង
Read More

ក្នុងស្ថានភាពខ្លះ៖ កន្លែងណាដែលគេមិនអើពើពីវត្តមានរបស់យើង ចូរចាកចេញពីកន្លែងនោះទៅ

យើងរស់ដោយកិត្តិយសរបស់យើង កន្លែងណាដែលគេមិនត្រូវការយើង កន្លែងណាដែលគេមិនខ្វល់ពីតម្លៃរបស់យើង កន្លែងណាដែលគេមិនអើពើពីវត្តមានរបស់យើង ចូរចាកចេញពីកន្លែងនោះ ចាកចេញទៅឲ្យឆ្ងាយបំផុតហើយកុំងាកក្រោយឲ្យសោះ។ យើងត្រូវចងចាំថាមានមនុស្សច្រើននាក់ទៀតណាស់ដែលនៅរងចាំយើង! កំឡុងពេលដែលយើងកំពុងតែសម្រក់ទឹកភ្នែកព្រោះតែនរណាម្នាក់ អាចនឹងមាននរណាម្នាក់ផ្សេងទៀតកំពុងព្យាយាមយ៉ាងខ្លាំងដោយគ្រាន់តែចង់បានយើងមកថែរក្សា ។ កំឡុងពេលដែលយើងកំពុងតែបន្ទាបតម្លៃខ្លួនរត់តាមត្រុកៗពីក្រោយមនុស្សដែលចេះតែចង់ដើរចេញ អាចនឹងមាននរណាម្នាក់ផ្សេងទៀតកំពុងដើរតាមពីក្រោយយើង សម្លឹងមើលយើងដោយស្ងៀមស្ងាត់ ។ កំឡុងពេលដែលនរណាម្នាក់កំពុងដេញឲ្យយើងចាកចេញពីគេ អាចនឹងមាននរណាម្នាក់ផ្សេងទៀតប្រើពេលរាប់ឆ្នាំចិញ្ចឹមចិត្តស្រលាញ់ដោយគ្រាន់តែចង់អោបយើងឲ្យជាប់ក្នុងរង្វង់ដៃរបស់គេ ។ កំឡុងពេលដែលយើងកំពុងតែរស់ក្នុងតម្លៃជាដុំដីដ៏តូចទាបសម្រាប់នរណាម្នាក់ យើងអាចនឹងក្លាយជាគ្រាប់ពេជ្រដ៏មានតម្លៃក្នុងចិត្តនរណាម្នាក់ផ្សេងទៀត ។ ធ្វើជាដុំដី ឬធ្វើជាដុំពេជ្រ វាអាស្រ័យលើការសម្រេចចិត្តរបស់យើង ! ប្រភព៖ បណ្ណាគារ Online.
Read More

គួរដឹង! អាយុជាមធ្យមរៀប​អាពាហ៍ពិពាហ៍​នៅ​កម្ពុជា​ ប្រុស​អាយុ​២៧​ឆ្នាំ ស្រី​អាយុ​២៤​ឆ្នាំ​

​របាយការណ៍​ជាតិ​ស្តីពី​លទ្ធផល​ចុងក្រោយ​នៃ​ជំរឿន​ទូទៅ​ប្រជាជន​នៅ​កម្ពុជា​ឆ្នាំ​២០១៩ បាន​បង្ហាញថា អាយុ​មធ្យម​រៀប​អាពាហ៍ពិពាហ៍​ដំបូង​នៅ​កម្ពុជា គឺ​២៥.៣​ឆ្នាំ ដែល​ក្នុងនោះ​ប្រុស​ជា​មធ្យម​អាយុ​២៧​ឆ្នាំ និង​ស្រី​អាយុ​២៤​ឆ្នាំ​។​ ការ​គណនា​អាយុ​រៀបការ​ដំបូង (SMAM)  ផ្អែកលើ​ការបែងចែក​អាយុ​ក្នុង​ជំរឿន​ឆ្នាំ​២០១៩ ដែល​បានបង្ហាញ​បុរស​ខ្ពស់ជាង​ស្ត្រី ដោយមាន​គម្លាត​ខុសគ្នា​៣​ឆ្នាំ​។ ជាទូទៅ SMAM ក្នុងចំណោម​បុរស​គឺ​២៧​ឆ្នាំ និង​ស្ត្រី​២៤​ឆ្នាំ ប៉ុន្តែ​បើ​បែងចែក​តំបន់​វិញ នៅ​ទីប្រជុំជន បុរស​មាន​អាយុ​២៨.១​ឆ្នាំ ស្ត្រី​អាយុ​២៥​ឆ្នាំ ខណៈ​នៅ​ជនបទ បុរស​អាយុ​២៦​ឆ្នាំ ស្ត្រី​អាយុ​២២.៧​ឆ្នាំ​។​ ​ លទ្ធផល​ជំរឿន​២០១៩ បង្ហាញ​ផងដែរ​ថា អ្នក​ធ្លាប់​រៀបការ​ចន្លោះ​អាយុ​ពី​១៥​ទៅ​១៩​ឆ្នាំ បុរស​មាន​១.៨​ភាគរយ ស្ត្រី​មាន​៨.២​ភាគរយ​។
Read More

៥ ចំណុចធ្វើឱ្យ រ៉េត សារីតា ទទួលបានជ័យជម្នះ ក្លាយជាម្ចាស់មកុដ MUC 2020

អ្នកគាំទ្រវិស័យបវរកញ្ញាក្នុងស្រុកបានដឹងរួចមកហើយ កាលពីរាត្រីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ កម្មវិធីប្រកួតសម្រស់ថ្នាក់ជាតិដ៏ធំ Miss Universe Cambodia ប្រចាំឆ្នាំ ២០២០ បានបញ្ចប់ជាស្ថាពរហើយ ដោយកញ្ញា រ៉េត សារីតា គឺជាបេក្ខនារីដែលទទួលបានជ័យជម្នះ ក្លាយជាម្ចាស់មកុដ Miss Universe Cambodia 2020 នេះ បន្ទាប់ពីធ្វើបានយ៉ាងល្អ ទាំងទំនុកចិត្ត ការដើរ និង ឆ្លើយសំណួរចំៗល្អនោះ
Read More

ទោះមិនទាន់រៀបការតែ ឡោម លក្ខិណា និងគូដណ្តឹងពោរពេញដោយភាពផ្អែមល្ហែម

ជឿជាក់ថាមហាជនពិតជាបានដឹងហើយថា ក្រោយពីស្ពាយងារជាមេម៉ាយមួយរយៈមកពេលនេះ ឡោម លក្ខិណា ក៏រកបានគូជីវិតថ្មីដែលពួកគេក៏បានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរហើយដែរ។ ក្រោយពីស្វាមីទទួលមរណៈភាពប្រមាណជាមួយឆ្នាំមក ពេលនេះ តារាសម្តែង ឡោម លក្ខិណា ក៏បានភ្ជាប់ស្នេហ៍ជាមួយបុរសម្នាក់ដែលជាអ្នកនៅក្រៅចង្កោមសិល្បៈ ហើយពួកគេបានភ្ជាប់ពាក្យតាំងពីចុងខែវិច្ឆិកាឆ្នាំ ២០១៩មកម្លេះ ប៉ុន្តែ មិនទាន់មានការបង្ហើបប្រាប់ពីពេលវេលាជាក់លាក់ក្នុងការរៀបមង្គលការឡើយ ។ អ្វីដែលចាប់អារម្មណ៍ បើទោះមិនទាន់ចូលរោងជ័យ តែគេសម្គាល់ឃើញ ឡោម លក្ខិណា ហាក់ដូចជាមានក្តីសុខជាខ្លាំង ដែលជារឿយៗ ពេលទំនេរ នាង និងគូដណ្តឹងក៏បានបណ្តើរគ្នា ទៅធ្វើបុណ្យ ចូលរួមនៅក្នុងការងារមនុស្សធម៌ផ្សេងៗ
Read More

ដូចការសង្ស័យមែន! ទីបំផុត មាស សុខសោភា សម្រេចចិត្តចូលក្នុងផលិតកម្ម «រាម» ហើយ

(ភ្នំពេញ)៖ បន្ទាប់ពីចាកចេញពីផលិតកម្មថោន ធ្វើឲ្យទស្សនិកជនជាច្រើនភ្ញាក់ផ្អើល កាលពីពាក់កណ្តាលឆ្នាំ២០២០ នៅពេលនេះតារាចម្រៀងសំឡេងផ្អែម មាស សុខសោភាព បានសម្រេចចិត្តទៅជ្រកក្រោមទ្រនំថ្មីជាផ្លូវការហើយ ពោលផលិតកម្មថ្មីនោះ គឺមានឈ្មោះថា «រាម»។ ដំណឹងចូលជ្រកក្រោមទ្រនំថ្មីនេះ ត្រូវបានមាស សុខសោភា ប្រាប់ឲ្យដឹងនាពេលថ្មីៗនេះថា បច្ចុប្បន្ននាងបានសម្រេចចិត្តចុះកុងត្រៀម ចូលធ្វើជាតារាចម្រៀងពេញសិទ្ធ ក្នុងផលិតកម្មថ្មីមួយហើយ គឺផលិតកកម្ម រាម ខណៈព្រឹត្តិការណ៍សម្ពោធផលិតកម្មរាម និងការស្វាគមន៍វត្តមានរបស់ មាស សុខសោភា មកកាន់ផលិតកម្មរាម គឺនឹងត្រូវធ្វើឡើងក្នុងខែកុម្ភៈ ក្នុងពេលជាមួយគ្នាតែម្តង។ ពិតណាស់
Read More

អ្នកគាំទ្រសង្ស័យថា ឈិត សុវណ្ណបញ្ញា អាចនឹងបញ្ចប់អាជីពសិល្បៈ ក្រោយស្ងប់ស្ងាត់តាំងពីដើរចូលថោន!

មួយរយៈចុងក្រោយនេះ គេសម្គាល់ឃើញតារាចម្រៀងរូបស្រស់ ឈិត សុវណ្ណបញ្ញា ហាក់មិនសូវមានសកម្មភាពសិល្បៈថ្មីៗ នៅក្នុងផលិតកម្មថោននោះទេ។ ជាមួយនឹងភាពស្ងប់ស្ងាត់របស់តារាចម្រៀងរូបនេះ បានធ្វើឱ្យមានការលើកឡើងពីសំណាក់អ្នកគាំទ្រថា ប្រជាប្រិយភាព ឈិត សុវណ្ណបញ្ញា អាចប្រឈមនឹងការធ្លាក់ចុះ ប្រសិនបើបន្តស្ងាត់ឈឹងបែបនេះ។ បើគិតមកដល់ពេលនេះ ឈិត សុវណ្ណបញ្ញា បានហក់ចូលក្នុងទ្រនំផលិតកម្មថោនប្រមាណជាបីឆ្នាំហើយ តែនាងហាក់មិនទាន់មានបទចម្រៀងផ្ទុះខ្លាំងប៉ុន្មានឡើយ។ អ្វីដែលចាប់អារម្មណ៍ ស្របពេលផលិតកម្មថោនបានសហការជាមួយផលិតកម្មថៃ GMM Grammy ហើយ តារារួមផលិតកម្មក៏បានចេញបទចម្រៀងជាបន្តបន្ទាប់ដែលមាន ដូចជា ស៊ូ ស៊ីរីកា និង
Read More