May 2021 - Globaljournal24h

Month: May 2021

ប្រយ័ត្នផង!! រកឃើញឆ្លងកូវីដ លើបុរសម្នាក់ ជាអ្នកលក់ផ្អក ប្រហុក បោះតាមផ្ទះ…

~ 📣 សេចក្តីជូនដំណឹង🔔 សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ~ 👉🏻ឈ្មោះ អ៊ុន វិសាល ភេទប្រុស អាយុ ៤២ឆ្នាំ រស់នៅភូមិសាមគ្គី សង្កាត់ច្រកម្ទេស ក្រុងបាវិត មុខរបរអ្នកលក់ប្រហុក ផ្អកបោះលក់តាមផ្ទះ គិតចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ~ 👉🏻សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន
Read More

សូមប្រយ័ត្ន!! ប្តីប្រពន្ធ ០២នាក់ ជាអ្នកលក់ទំនិញបោះដុំតាមបណ្ដាខេត្ត រកឃើញឆ្លងកូវីដ

~ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញមនុស្ស ២នាក់បន្ថែមទៀត ឆ្លងជំងឺកូវីដ១៩ ដែលជាប្ដីប្រពន្ធនឹងគ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ~ អ្នកជំងឺកូវីដ១៩ដែលទើបរកឃើញនេះ មានអាសយដ្ឋាននៅភូមិស្រែលិច ឃុំកញ្ច្រៀច ស្រុកកញ្ច្រៀច ខេត្តព្រៃវែង បានធ្វើដំណើរមកទិញទំនិញបោះដុំនៅដេប៉ូមួយកន្លែង នៅក្រុងសួង ខេត្តត្បួងឃ្មុំ នៅថ្ងៃទី៣០ ខែឧសភា រួចដឹកទំនិញពីខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់នៅខេត្តស្ទឹងត្រែង នៅថ្ងៃទី៣១
Read More

ឡើងសុះសាច់!! ប្តីទាញពូថៅ កា.ប់ប្រពន្ធបណ្តាលឲ្យស្លា.ប់ ដោយសារភ្លើ.ងប្រច.ណ្ឌ

~ ដោយសារភ្លើ.ងប្រច.ណ្ឌ បុរសម្នាក់បានទា.ញពូថៅកា.ប់ប្រពន្ធ ជាច្រើនកន្លែងសុះ.សាច់ បណ្តាលឱ្យស្លា.ប់ក្នុងថ្លុក.ឈាម រួចគេចខ្លួនបា.ត់ស្រមោល។ ~ ហេតុការណ៍នេះ បានកើតឡើងនាវេលាម៉ោង ៩៖៣០នាទីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ នៅចំណុចភូមិស្ថានីយ៍ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ~ សេចក្តីរាយការណ៍ពីបណ្តាញព័ត៌មាន Fresh News បានឱ្យដឹងថា ករណីឃា.ត.កម្មខាងលើ បង្កឡើងដោយជនស.ង្ស័យ (ជាប្ដី) ឈ្មោះ ឡូញ ធារ៉ា
Read More

ប្រសើរខ្លាំងណាស់! ក្រុមអ្នកស្រាវជ្រាវ បានរកឃើញថ្នាំមួយប្រភេទ ជួយដល់ការព្យាបាលអ្នកជំងឺកូវីដ និងវីរុសបំប្លែងខ្លួន

~ ក្រុមអ្នកស្រាវជ្រាវអាមេរិកបានរកឃើញថ្នាំមួយប្រភេទ ដែលអាចជាជំនួយ ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ រួមទាំងវីរុស SARS-CoV-2 បំប្លែងខ្លួនផ្សេងៗផងដែរ។ ~ ក្រុមអ្នកស្រាវជ្រាវដែលមានទំនាក់ទំនងជាមួយសកលវិទ្យាល័យ Pennsylvania បានរកឃើញថា ថ្នាំ diABZI មានប្រសិទ្ធភាពខ្ពស់ ក្នុងការការពាររោគសញ្ញាធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងការធ្វើតេស្តជាមួយសត្វកណ្តុរដែលឆ្លងវីរុស SARS-CoV-2 បំប្លែងខ្លួនច្រើនប្រភេទ។ ~ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វីរុស SARS-CoV-2 បានលាក់ខ្លួនដើម្បីចៀសវាង ការចាប់សញ្ញាដោយប្រូតេអ៊ីនដែលបញ្ចេញដោយកោសិកា។ លទ្ធផលនេះ ធ្វើឲ្យការឆ្លើយតបភាពស៊ាំមានភាពយឺតយ៉ាវ ដែលអនុញ្ញាតឲ្យមេរោគ ឆ្លងចូលផ្លូវដង្ហើមបាន។
Read More

ដំណឹងបន្ទាន់!! ប្រសិនបើសាម៉ីខ្លួន បានឃើញព័ត៌មាននេះ សូមចូលខ្លួនមកធ្វើតេស្ដ ​ហើយទទួលការព្យាបាល និងកុំចម្លងដល់អ្នកដទៃ!

~ យោងតាមហ្វេសប៊ុករបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឱ្យដឹងថា៖ 🔴🔴🔴 ដំណឹងស្វែងរកបុគ្គលសង្ស័យកើតកូវីដ១៩!! ~ ✅​ បុគ្គល ឈ្មោះ យ៉ន យោគ បានរត់គេចខ្លួន នៅពេលអាជ្ញាធរតម្រូវឲ្យទៅយកសំណាក នៅវិទ្យាល័យបាក់ទូក កាលពីថ្ងៃទី ២៨ ខែឧសភា ​ឆ្នាំ២០២១ ក្រោយពីអ្នករស់នៅក្នុងបន្ទប់ជាមួយគ្នា ២ នាក់ បានធ្វើតេស្ដរកឃើញ​វិជ្ជមានមេរោគ​ 🔴 #កូវីដ១៩
Read More

កុំប្រហែសឱ្យសោះ!! ទណ្ឌិត និងមន្ត្រីក្នុងពន្ធនាគារខេត្តកណ្ដាល ឆ្លងកូវីដ-១៩ កើនឡើង ៣៦៩នាក់ហើយ គិតត្រឹម…

~ គិតមកដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ មន្ត្រីសុខាភិបាលខេត្តកណ្ដាល បានរកឃើញទណ្ឌិត និងមន្ត្រីពន្ធនាគារខេត្តកណ្ដាល បានឆ្លងជំងឺកូវីដ១៩ កើនឡើងចំនួន ៣៦៩នាក់ហើយ។ នេះយោងតាមរបាយការណ៍ដែលភ្នាក់ងារព័ត៌មាន Fresh News ទទួលបាន។ ~ ~ តាមរបាយការណ៍ដដែល បានឱ្យដឹងថា ករណីឆ្លងនេះបានកើតឡើងតាំងពីថ្ងៃទី២៥ ខែឧសភា ដោយដំបូងរកឃើញទណ្ឌិតចំនួន ១០៣នាក់ និងមន្ត្រីពន្ធនាគារ៣នាក់ ហើយឆ្លងជាបន្តបន្ទាប់ ថោយគិតមកដល់ថ្ងៃនេះ ចំនួនអ្នកឆ្លងកើនឡើង ៣៦៩នាក់ហើយ។ ~
Read More

សូមប្រយ័ត្ន!! សុទ្ធតែអាជីវករលក់មាស ឆ្លងកូវីដ ក្នុងផ្សារមួយកន្លែង នៅខេត្ត…

~ ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តព្រៃវែង បានប្រើប្រាស់ឧបករណ៍តេស្ដរហ័ស Rapid Test លើអាជីវករផ្សារព្រៃវែង ខេត្តព្រៃវែង ប្រមាណជាង២០០នាក់ ជាលទ្ធផលរកឃើញវិជ្ជមានជំងឺកូវីដ១៩ ចំនួន១០នាក់ (ស្រី៨នាក់) នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ដែលសុទ្ធតែពាក់ព័ន្ធជាមួយអាជីវករលក់មាស។ ~ របាយការណ៍មន្ទីរសុខាភិបាលខេត្ត ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា អ្នកជំងឺកូវីដ១៩ ទាំង១០នាក់នេះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត
Read More

ដំណឹងបន្ទាន់!! បុគ្គលិកធ្វើការនៅធនាគារ ABA សាខាមួយនេះ មិនទាន់បានទៅយកសំណាកនៅឡើយទេ ក្រោយអ្នកជំងឺកូវីដម្នាក់ បានដោះម៉ាស់ចេញមួយភ្លែត ពេលនិយាយ…

~ កាលពីម្សិលមិញយោងតាមហ្វេសប៊ុករបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា៖ 🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ គ្រប់ទីកន្លែង គ្រប់ពេលវេលា និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ ~ 🔴​​​ #ធនាគារ ABA សាខាសម្តេចមុន្នីរ៉េត ផ្ទះលេខ៥៤-៥៦ ផ្លូវសម្តេចមុន្នីរ៉េត កែងផ្លូវលេខ៣២៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន ~ ⏰​ នៅថ្ងៃទី២២
Read More

តាមភូមិប្រយ័ត្នផង!! ធនាគារ អេស៊ីលីដា សាខាមួយកន្លែង មានបុគ្គលិកផ្នែកឥណទានម្នាក់ ឆ្លងកូវីដ

~ #រដ្ឋបាលខេត្តស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ~ 👉🏻ឈ្មោះ មឿន សុវ៉ាន់ឌី ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិត្រោក ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ បុគ្គលផ្នែក ឥណទាន ~ 📍ធនាគារ អេស៊ីលីដា សាខាស្រុកកំពង់រោទិ៍ គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ~ 👉🏻សូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ
Read More

សូមប្រយ័ត្ន!! ទៀតហើយ បងប្អូនកម្មករ កម្មការិនីរោងចក្រយូលី បន្តឆ្លងកូវីដ ជិត ៩០នាក់បន្ថែមទៀត

~ រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន ៨៨នាក់ ក្នុងនោះ៨៣នាក់ជាកម្មករ កម្មការិនីរោងចក្រ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង រដ្ឋបាលខេត្តស្វាយរៀងបាន រកឃើញអ្នកពាក់ព័ន្ធជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៨៨នាក់ ~ តាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ៨៣នាក់ជាកម្មករ កម្មការិនី រោងចក្រ។ សូមជម្រាបថា រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃទី២៨ ឧសភា ២០២១ រកឃើញអ្នកវិជ្ជមានកូវិដ១៩ចំនួន ២៥នាក៉។ ~ សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់
Read More